ឱក សុគន្ធកញ្ញា បានឈានជេីងចូលវិស័យសិល្បះ ដំបូងនាអំឡុងឆ្នាំ ១៩៩៩

ផលិតកម្មដែលនាងបានចូលច្រៀងដំបូងនោះគឺផលិតកម្មស្ទឹងសង្កែ​ ដែលក្នុងចន្លោះឆ្នាំ (១៩៩៩ - ២០០៤) នោះខាងផលិតកម្មរស្មីស្ទឹងសង្កែ មិនសូវជាមានបទចម្រៀងឲ្យ សុគន្ធកញ្ញា បានច្រៀងនោះទេ

Post by admin

16:26 - 27/12/2017

Comment

ឱក សុគន្ធកញ្ញា កេីតនៅថ្ងៃទី​១៤ ខែ​ កញ្ញា ឆ្នាំ​ ១៩៨៧ កញ្ញាមានទីកន្លែងកំណេីតនៅ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ឪពុកឈ្មោះ​ ឱក បូនី​ គឺជាតន្រ្តីករម្នាក់ ម្តាយឈ្មោះ អុីន សុគន្ធ ​គឺជាគ្រូបង្រៀន និងជាអ្នកបង្ហាត់រាំនៅសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បះ ។​នាងមានបងប្អូនទាំងអស់ចំនួនបីនាក់ អ្នក​នាងជាកូនច្បងនៅក្នុងគ្រួសារ។ ក្រោយពីបានប្រលងបញ្ចប់បាក់ឌុបរួចមកនាងក៏បានបន្តការសិក្សាជំនាញសិល្បះនៅ​ សាលាភូមិន្ទវិចិត្រសិល្បះថែមទៀតផង។ សុគន្ធកញ្ញា បាន​ចាប់​ផើ្ដ​ម​មាន​ទំនោរ​ចិត្ត​ទៅនឹង​វិស័យ​សិល្បៈ​តាំងតែ​ពី​អាយុ១២ឆ្នាំ ​មកម្ល៉េះ ដំបូង​ឡើយ ឪពុក​របស់​នាង​មិនដែល​ដឹងថា នាង​មាន​សមត្ថភាព​ច្រៀង​នោះទេ ថ្ងៃមួយ លោក​ក៏មាន​ភាព​ភ្ញាក់ផ្អើល នៅពេលដែល​ឮ​សំលេង​កូន​របស់ខ្លួន​ច្រៀង​ចេញពី​ជញ្ជាំង ខណៈពេលដែល​កំពុង​បង្រៀន​កូនសិស្ស​ដទៃទៀត​ឲ្យ​ច្រៀង ។ ចាប់ពីពេលនោះ​មក ឪពុក​របស់​នាង​តែងតែ​នាំ​នាង​ទៅតាម​រៀងរាល់​ពេលដែល គាត់​មានការ​សំដែងម្ដង ។ ឪពុក​របស់ កញ្ញា បាន​និពន្ធ​បទ​ចម្រៀង​សំរាប់​ការសំដែង​របាំ​ជូនពរ​ឲ្យ កញ្ញា ច្រៀង ដោយ​គាប់​ជួន​ថ្ងៃមួយ នៅពេលដែល​អវត្តមាន​តារាចម្រៀង​ប្រចាំ​ក្រុម​តន្ត្រី របស់លោក​ឪពុក​នោះ សុគនកញ្ញា ក៏បាន​មានឱកាស​ច្រៀង​នៅក្នុង​ការសំដែង​នោះ។ នាង​និង​ម្ដាយជារឿយៗ តែងតែ​ទៅផ្ទះ​របស់លោក អៀ វ​ឌ្ឍ​នា ដើម្បី​ច្រៀង​ខារ៉ាអូខេ ។ លោក អៀ វ​ឌ្ឍ​នា ដែល​ក្រោយមក​ក្លាយជា​ផលិតករ​ប្រចាំ​ផលិត​ម្ម រស្មី​ស្ទឹង​សង្កែ ពេលនោះហើយដែល សុគន្ធ​កញ្ញា បានឈានជេីងចូលវិស័យសិល្បះនាអំឡុងឆ្នាំ ១៩៩៩ ផលិតកម្មដែលនាងបានចូលច្រៀងដំបូងនោះគឺផលិតកម្មស្ទឹងសង្កែ ។